មាតិកា
អំពីមន្ទីរ

១.ស្ថានភាពភូមិសាស្រ្ត និងប្រជាសាស្រ្ត

            កំពង់ចាមគឺជាខេត្តនៃប្រទេសកម្ពុជាដែលស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ វាមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ឆ្នាំងនៅខាងលិច កំពង់ធំ និង ក្រចេះនៅខាងជើង ត្បូងឃ្មុំនៅខាងកើត និង ព្រៃវែង និង កណ្ដាលនៅខាងត្បូង។ កំពង់ចាមជាផ្លូវការត្រូវបានបែងចែកទៅជាពីរខេត្តនៅថ្ងៃទី ៣១​ ធ្នូ ២០១៣ ផ្ទៃដីទាំងអស់នៅខាងលិចនៃទន្លេមេគង្គនៅតែជាកំពង់ចាមដដែល គ្រាដែលផ្ទៃដីនៅខាងកើតទន្លេបានក្លាយជាខេត្តត្បូងឃ្មុំ។ទីរួមខេត្ត និង ក្រុងធំបំផុតរបស់ខេត្តនេះគឺក្រុងកំពង់ចាម។ផ្ទៃដី​​សរុបគឺ ប្រហែល ៤៥៤៩ គម ដែល​ក្នុងនោះ គម ឬ % ជាផ្ទៃដី ដែលប្រជាជន បានតាំងទី​លំនៅ, គម ឬ % ជាដី សម្រាប់កសិកម្ម, គម ឬ % ជាផ្ទៃដីតំបន់ ព្រៃឈើ, គម ឬ % ជា​ដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន្ធ និង ធារាសាស្រ្ត, និង នៅសល់ គម ឬ% ជា ដី មិនត្រូវបានប្រើប្រាស់។

២.តួនាទីនិងភារកិច្ចមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម

    មន្ទីរកសិកម្មរាជធានី ខេត្ត ជាអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាន        បេសកកម្មដឹកនាំ គ្រប់គ្រង និងធ្វើសកម្មភាពវិស័យកសិកម្មនៅក្នុងក្របខ័ណ្ឌរដ្ឋបាលរាជធានី ខេត្ត របស់ខ្លួន

  1. មន្ទីរកសិកម្មខេត្តមានមុខងារនិងភារកិច្ចដូចតទៅ ៖
  • លើកផែនការដឹកនាំនិងជំរុញការអនុវត្តកិច្ចអភិវឌ្ឍវិស័យកសិកម្មនៅក្នុងរាជធានី ខេត្ត ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ។
  • គ្រប់គ្រងទិន្ន័យកសិកម្មគ្រប់ជំនាញ លើកគម្រោងផែនការនិងវិធានការអភិវឌ្ឍវិស័យកសិកម្ម
  • លើកគម្រោងកម្មវិធីចំណូល ចំណាយ តាមដានពីការអនុវត្តនិងប្រមូលចំណូលក្នុងវិស័យកសិកម្មបង់ចូលថវិករដ្ឋ
  • គ្រប់គ្រងមន្ត្រីរាជការ ថវិកា ទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម ខេត្ត ឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់
  • រៀបចំកម្មវិធីបណ្តុះបណ្តាលនិងបំពាក់បំប៉ន ពង្រឹងសម្ថភាពមន្ត្រីបុគ្គលិក
  • ផ្សព្វផ្សាយ ជម្រុញ ណែនាំ និងត្រួតពិនិត្យ អនុវត្តបណ្តាវិធានការបច្ចេកទេសក្នងវិស័យកសិកម្មគ្រប់ផ្នែកដល់ការិយាល័យអង្គភាពចំណុះ បណ្តាការិយាល័យកសិកម្មក្រុង ស្រុក ខណ្ឌ និងមណ្ឌលកសិកម្មឃុំ សង្កាត់
  • ផ្តល់ការគាំទ្រនិងផ្ទេរបច្ចេកទេសក្នុងវិស័យកសិកម្មគ្រប់ផ្នែក ដល់កសិករនិងដៃគូចូលរួម និងលើកទឹកចិត្តអង្គការវិជ្ជាជីវៈសមាគមនានានិងបង្កើតសហគមន៍អភិវឌ្ឍនានាដែលពាក់ព័ន្ធនឹងវិស័យកសិកម្មដើម្បីកែលម្អផលិតកម្មនិងផលិតភាពក្នុងវិស័យកសិកម្មគ្រប់ផ្នែក
  • ចូលរួម សហការក្នុងការអនុវត្ត វិធានការពារ ធនធានធម្មជាតិក្នុងវិស័យកសិកម្មគ្រប់ផ្នែក តាមការកំណត់នយោបាយអភិវឌ្ឍ អភិរក្សរបស់ក្រសួង
  • ចាត់ចែងការងារអន្តរាគមន៍ ទប់ស្កាត់​បង្ការ និង​រាយការណ៍សុំយោបល់ជាបន្ទាន់ពីរដ្ឋបាលរាជធានី ខេត្ត និងក្រសួងនូវបណ្តាសមាសភាព ភយន្តរាយ​ គ្រោះធម្មជាតិ ភាពអនាធិបតេយ្យលើវិស័យកសិកម្មគ្រប់ផ្នែកដែលកើតមាន
  • ធ្វើជាដៃគូដ៏ល្អនិងមានប្រសិទ្ធភាពក្នុងកិច្ចសហការ និងកិច្ចសហប្រតិបត្តការជាមួយបណ្តាមន្ទីរនានាអង្គការ និងម្ចាស់ជំនួយនានា សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្ត រាជធានី
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ឲ្យ ។

៣.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម មានខណ្ឌ ការិយាល័យជំនាញចំណុះឱ្យមន្ទីរ ដូចខាងក្រោម៖

.ការិយាល័យរដ្ឋបាល បុគ្គលិក

.ការិល័យផែនការ គណនេយ្យ

.ការិយាល័យនីតិកម្មកកសិកម្ម

.ការិយាល័យផលិតកម្មនិងបសុព្យាបាល

.ការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម

.ការិយាល័យផ្សព្វផ្សាយកសិកម្ម

.ការិយាល័យគ្រឿងយន្តកសិកម្ម

.ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម

.ការិយាល័យកសិឧស្សាហកម្ម

១០.ការិយាល័យកៅស៊ូ ។

១១.ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម

១២.ខណ្ឌរដ្ឋបាលជលផលកំពង់ចាម

ចំនួនអ្នកចូលទស្សនា
Flag Counter