មាតិកា
លទ្ធផលចុះពិនិត្យស្ថានភាពដំណាំស្រូវ នៅស្រុកជើងព្រៃ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨
ចេញ​ផ្សាយ ១០ កញ្ញា ២០១៨
3,418
លទ្ធផលចុះពិនិត្យស្ថានភាពដំណាំស្រូវ នៅស្រុកជើងព្រៃ ថ្ងៃទី០៨ កញ្ញា ឆ្នាំ២០១៨ ដូចខាងក្រោម÷ ១. នៅឃុំព្រីងជ្រុំ តាមការចុះពិនិត្យជាក់ស្តែង ដំណាំស្រូវមិនមានរងការបំផ្លាញរបស់មមាចត្នោតទេ គឺមានបញ្ហាអុចៗ លឿងស្លឹក និងក្រៀមស្ងួតងាប់ស្លឹកផ្នែកខាងក្រោម(ពូជស្រូវផ្ការំដួល) អាចបណ្តាលមកពីកង្វះសារធាតុចិញ្ចឹម ការប្រើប្រាស់ជីមិនត្រឹមត្រូវ និងការមានទឹកច្រើនជាប្រចាំនៅក្នុងស្រែរយៈពេលយូរ ដោយសារមានភ្លៀងច្រើនកន្លងមក ។ ២. នៅឃុំសំពងជ័យ ដំណាំស្រូវដែលជួបការបំផ្លាញពីមមាចត្នោតកន្លង មកដល់ពេលនេះគឺកសិករបានធ្វើការប្រមូលផលស្ទើរតែរួចរាល់អស់ហើយ នៅសល់បន្តិចបន្តួចកំពុងប្រមូលផលបណ្តើរៗ។ ស្រែដែលកសិករបានច្រូតកាត់រួចហើយ គាត់បានធ្វើការព្រួសជាលើកទី២ ស្ថិតក្នុងដំណាក់កាលលូតលាស់(១០~១៥ថ្ងៃក្រោយព្រួស) ហើយក៏មិនសង្កេយឃើញមានវត្តមាន និងការបំផ្លាញរបស់មមាចត្នោតដែរ។ ក្រោយពីការពិភាក្សា ផ្តល់យោបល់ណែនាំបច្ចេកទេសមួយចំនួន កសិករ និងអាជ្ញាធរទាំង២ឃុំ បានសំណូមពរអន្តរាគមន៏បណ្តុះបណ្តាលពីបច្ចេកទេសប្រើប្រាស់ជី និងការគ្រប់គ្រងសត្វល្អិតចង្រៃ និងជម្ងឺ លើដំណាំស្រូវ ដល់កសិករដាំដុះដំណាំស្រូវ ដើម្បីអោយមានការយល់ដឹងបានទូលំទូលាយបន្ថែមទៀត ។
ចំនួនអ្នកចូលទស្សនា
Flag Counter