កំពង់ចាមថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩
នាព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១៩ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមពិធីប្រកាសអភិបាលរងខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្ដម ខ្លូត ផនប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម អភិបាលខេត្តរង ព្រមទាំងមន្រ្តីរាជការពាក់ពន្ធនានាជុំវិញខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម