មាតិកា
សកម្មភាពការងារ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល
ចេញ​ផ្សាយ ០១ កុម្ភៈ ២០១៩
4,106

នៅថ្ងៃព្រហស្បត៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោក នង ម៉េងហ៊ាងប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ចាម បានចូលរួមសិក្ខាសិលាស្តីពីនិតិវិធីនៃការអនុវត្តថវិការតាមកម្មវិធី និងយុទ្ធសាស្រ្ត នៃការគៀងគរចំណូលរបស់វិស័យសុខភាពសត្វ និងផលិតកម្មសត្វនៅខេត្តកំពតទន្ទឹមនឹងនោះដែលការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការណ៍ជាមួយមន្រ្តីរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះត្រូតពិនិត្យកន្លែងតាំងលក់ចំណីសត្វ និងបសុឧសថ នៅក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកព្រៃឈរ ស្របពេលជាមួយគ្នានោះដែលប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកកំពង់សៀម បានជួបជាមួយតំណាងអង្គការF.A.O នៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តដេីម្បីសិក្សានិងជ្រេីសរេីសឃុំ  ភូមិ ចំនួនកសិករចិញ្ចឹមជ្រូកពី5ក្បាលឡេីង10គ្រួសារ 50ក្បាលឡេីង10គ្រួសារ និង1000ក្បាល5គ្រួសារដេីម្បីសំភាសន៍ ក្រោយពីបញ្ចប់ការពិភាក្សាក្រុមការងារបានចុះជួបកសិករ1គ្រួសារដែលមានចិញ្ចឹមជ្រូក ឈ្មោះវណ្ណា សុភានៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម។ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលប្រចាំស្រុកគោលដៅនីមួយបានបន្តការងារយ៉ាងស្វិតស្វាញជាក់ស្តែងដូចជា៖
-ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកជើងព្រៃ បានប្រជុំក្រុមប្រឹក្សាស្រុកជើងព្រៃ។
-ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកកោះសូទិន បានចុះពិនិត្យការចញ្ចឹមសត្វ និងការភ្ញាស់កូនមាន់នៅភូមិទី១០ ឃុំព្រែកតានង់ សត្វមានសុខភាពល្អ។
-ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកព្រៃឈរ បានចុះត្រួពិនិត្យនៅទីសត្តឃាតដ្ឋាននៅពេលពិឃាត ឃើញថាសត្វមានព្រូនមូលជាច្រើនដែលកសិករម្ចាស់សត្វពុំបានទំលាក់ព្រូន។
-ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រូពិនិត្យចលនាសត្វ និងផលិតផលពីសត្វ បានពិនិត្យឡានដឹកជ្រូកចំនួន០២ឡាន
+ឡានដឹកកូនជ្រូករបសក្រុមហ៊ុនស៊ីភីចេញពីខេត្តណ្តាល ឆ្ពោះទៅខេត្តសៀមរាប មានចំនួន៥៥០ក្បាល
+ឡានដឹកជ្រូកសាច់របស់ក្រុមហ៊ុនឌូ ទូរិន ចេញពីខេត្តកំពង់ស្ពឺ ឆ្ពោះទៅខេត្តត្បូងឃ្មុំ មានចំនួន៥៩ក្បាល។
 

ចំនួនអ្នកចូលទស្សនា
Flag Counter