មាតិកា
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយនៅសាលាខេត្តកំពង់ចាម
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០១៩
3,796

នៅព្រឹកថ្ងៃអង្គារ៍ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នឹង លោក ម៉ៅ វណ្ណថន ប្រធានការិយាល័យផែនការគណនេយ្យ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ៦៦អនក្រ.បក ស្តីពីវិធាននិងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាព ឯកឧត្ដម​ ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និង​ ឯកឧត្ដម​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ដោយមានការអញ្ជេីញចូលរួមពីមន្ត្រីរាជការ​ អង្គភាព​ មន្ទីរ​ ជុំវិញសាលាខេត្តកំពង់ចាម​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter