ថ្ងៃអង្គារ ០៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះត្រួតពិនិត្យកន្លែងតាំងលក់ចំណីសត្វ និងបសុឱសថ ចំនួន៣ទីតាំង គី ឈ្មោះ ប៉ែន ចាន់ដត និងណាប់ វុទ្ធី ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ និងឈ្មោះ គឹម រតនា ស្ថិតនៅភូមិ ភ្នំដិល ឃុំ តាំងក្រាំង ស្រុកបាធាយ ។ ទន្ទឹមនឹងនោះដែលមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានធ្វើការណែនាំ និងផ្សព្វផ្សាយពីប្រកាសពាក់ពន័្ធ និងពិនិត្យមើលលិខិតអនុញ្ញាតិ ប្រកបអាជីវកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម