ថ្ងៃពុធ ០៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំកម្លាំងជំនាញរបស់ខ្លួន ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មេីលជលផលបានចំនួន ០១ករណីនិងបំផ្លាញចោលវត្ថុតាងរួមមាន:
_ លូស្បៃមុងចំនួន២៧មាត់
_របាំងស្បៃមុងប្រវែង៨១០ម៉ែត្រ
_បង្គោលចម្រឹងចំនួន៤០៥ដេីម
_ចាក់លែងត្រីចម្រុះទម្ងន់៥៤គ.ក្រ
នៅចំណុច បឹងឈូក ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។