មាតិកា
វេទិការផ្សព្វផ្សាយស្តីពី ជំរុញការនាំចេញផលិផលកសិកម្មតាមរយៈការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស
ចេញ​ផ្សាយ ១៦ កុម្ភៈ ២០១៩
4,137

ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី១៥ខែកុម្ភ: ឆ្នាំ២០១៩​ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ បានចូលរួមបើកវគ្គផ្សព្វផ្សាយស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅសាលប្រជុំមន្ទីរក្រោមការរៀបចំសម្របសម្រួលដោយលោកប្រធាននាយកដ្ឋានកសិ_ឧស្សាហកម្ម  ដែលមានអ្នកចូលរួមចំនួន៥៩នាក់ ស្រីចំនួន២២នាក់ មកពីក្រុមហ៊ុនCP  ក្រុមហ៊ុនស៊ឹង គឹមហេង អ្នកកែច្នៃគ្រាប់ស្វាយចន្ទី សមាជិកក្រុមកសិករផលិតបន្លែមកពីស្រុកកំពង់សៀម ក្រុងកំពង់ចាម និងមន្រ្តីការិយាល័យចំណុះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។

ចំនួនអ្នកចូលទស្សនា
Flag Counter