ថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំកម្លាំងមន្រ្តី ផ្នែក សង្កាត់និងសហគមន៏នេសាទសាមគ្គីឃុំមាន ចុះបង្ក្រាបបទល្មើសជលផល បានចំនួន០២ករណីនិងកាប់បំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន ៖
+ករណីទី១
-លូស្បៃមុងចំនួន៣៦មាត់
-របាំងស្បៃមុងប្រវែង២១៦០ម៉ែត្រ
-បង្គោលចម្រឹងចំនួន៥៤០ដើម
-ចាក់លែងត្រីចម្រុះទម្ងន់៧២ គ.ក្រ
នៅចំណុចបឹងព្រលិត ទួលសំពៅ បឹងដៃ ជ្រោយតាព្រោង ឃុំរកាគយ ស្រុកកងមាស ព្រំប្រទល់និងស្រុកកំពង់សៀម ។
+ករណីទី២
-ឧបករណ៍រ៉ាវចំនួន០៧ មាត់
-របាំងរ៉ាវប្រវែង៣៥០ម៉ែត្រ
-បង្គោលចម្រឹងឧបករណ៍រ៉ាវចំនួន ១០៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់១៤គីឡូក្រាម
នៅចំណុចដៃសាគូ ព្រំប្រទល់ស្រុកកងមាសនិងស្រុកកំពង់សៀម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម