មាតិកា
ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ចុះណែនាំកសិករស្តីពីបច្ចេកទេសដាំដំណាំ
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០១៩
3,917

ថ្ងៃច័ន្ទ១៤កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៩
ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មបានរួមដំណើរជាមួយនាយកដ្ឋានការពារដំណាំ និងភូតគាមអនាម័យចុះណែនាំកសិករស្តីពីបច្ចេកទេសដាំដុះដំណាំចេក និងវិធានការគ្រប់គ្រងជម្ងឺTR4(ជំងឺស្រពោនលឿងស្លឹកលើដំណាំចេក) នៅភូមិកោះរកាក្នុង ឃុំកោះរកា និងភូមិកគរ១ ឃុំកគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងការចុះយកសំណាកជម្ងឺលើដំណាំចេក ដែលមានកសិករចូលរួមចំនួន១២នាក់ ស្រី៤នាក់។ក្នុងនោះដែលមន្ត្រីជំនាញ បានពន្យល់កសិករអំពីជំងឺស្រពោនលឿងស្លឹកថា ជាជម្ងឺដែលបំផ្លាញយ៉ាងខ្លាំងលើដំណាំចេកជុំវិញពិភពលោក និងប្រាប់ពីរោគសញ្ញា នៃជម្ងឺ ជូនកសិករឲ្យបានយល់ដឹងបន្ថែម។

ចំនួនអ្នកចូលទស្សនា
Flag Counter