ថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ឋ និងមន្ទីរកសិកម្មរាជធានី-ខេត្ត ដៃគូអភិវឌ្ឍ និងប្រតិបត្តិករក្នុងវិស័យកៅស៊ូយ៉ាងច្រើនកុះករផងដែរ។ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានកៅស៊ូនៅតែបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងរយៈពេលពេញមួយឆ្នាំទទួលបានលទ្ធផលល្អប្រសើរ និងថ្លែងអំណរគុណជូនចំពោះសមាជិកនៃអង្គពិធីដែលបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងរិះរកគំនិតផ្តួចផ្តើមថ្មីៗពាក់ព័ន្ធទៅនឹងការអភិវឌ្ឍវិស័យកៅស៊ូឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់និងមាននិរន្តរភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម