ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៩
លោកប្រធានការិយាល័យនីតិកម្មកសិកម្ម បានដឹកនាំកម្លាំងជំនាញរបស់ខ្លួន ចុះត្រួតពិនិត្យដេប៉ូអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានចំនួន ៧ដេប៉ូ ។ការចុះត្រួតពិនិត្យនេះក្នុងគោលបំណងដើម្បីទប់ស្កាត់ ការចែកចាយ ថ្នាំកសិកម្ម និងជីកសិកម្ម ដែលល្មើសច្បាប់ និងដើម្បីពង្រឹងច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម