មាតិកា
​ពិធី​ប្រកាស​តែងតាំង​ចូល​កាន់​មុខ​តំណែង​អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន
ចេញ​ផ្សាយ ០១ មីនា ២០១៩
4,010

ថ្ងៃព្រហស្បត៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩

លោក កាតំម សូណាវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ចូលរួម​ពិធី​ប្រកាស​តែងតាំង​ចូល​កាន់​មុខ​តំណែង​អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន​ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ពិធីប្រកាសនេះត្រូវបានតែងតាំង 

លោក​ យី​ វណ្ណៈ​ ជាអភិបាល​រង​ស្រុក​កំពង់​សៀម​ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​កោះសូទិន​ ជំនួស​លោក​ ផេន​ សុផល​ ដែលត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​កាន់មុខ​តំណែង​ជា​អភិបាល​ស្រុក​បាធាយ​វិញ​។

ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានជម្រុញឲ្យអាជ្ញាធរ​ និងជាពិសេសលោកអភិបាលស្រុកទើបតែឡើងថ្មី​ ពីរចំនុចរួមមាន៖​ ទី១​ ត្រូវពង្រឹងសុវត្ថិភាព​ សណ្តាប់​ធ្នាប់​ តាមក្នុងឃុំទាំងអស់ក្នុងស្រុកកោះសូទិន​ ធ្វើយ៉ាងណាអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល​ ឲ្យតាមភូមិឃុំមានសុវត្ថិភាព ក្រោមដំបូងសុខសន្តិភាព​ សុវត្ថិភាព​ ជូនបងប្អូនប្រជាពលរដ្ឋ។ 
ចំនុចទី២​ ឯកឧត្តម​អភិបាលខេត្តបានជម្រុញ​ និងស្នើរដល់លោកអភិបាលស្រុកកោះសូទិ​ន ថ្មី​ ត្រូវធ្វើយ៉ាងណាដឹកនាំមន្ត្រីរាជការខិតខំបម្រើសេវាសាធារណ:ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យមានប្រសិទ្ធិភាព​ តាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋមានភាពល្អប្រសើរឡើង៕

 

ចំនួនអ្នកចូលទស្សនា
Flag Counter