ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ លោក ស៊ឹម ថាវីរៈ បានចូលរួមពិធីប្រកាសផ្ទេរតំណែងអភិបាលនៃគណៈអភិបាលស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តម អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានលើកឡើងថា ក្នុងនាមជាអាជ្ញាធរ ត្រូវបន្តពង្រឹងនូវការចុះផ្តល់សេវាសាធារណ:ជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង និងចូលរួមថែរក្សាទ្រព្យសម្បត្តិធម្មជាតិ ដូចជា បឹងបួរ ទំបន់ទឹក មេទឹក ជាដេីម ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើស្រែចំការ។ ហើយ ឯកឧត្ដមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋកុំបន្តសាងសង់ សំណង់អគារ លំនៅឋាន ក្រោមខ្សែបណ្តាញអគ្គិសនី ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើងពីចរន្តអគ្គិសនីផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម