មាតិកា
ពិធីចែកអំណោយកាកបាទក្រហមដល់ជនរងគ្រោះ
ចេញ​ផ្សាយ ០៣ មីនា ២០១៩
4,233

ថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩

លោក​ ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានអមដំណើរ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម​ នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ចែកជូនគ្រួសាររងគ្រោះខ្មែរឥស្លាមចំនួន១៦គ្រួសារ​ នៅក្នុងភូមិស្វាយតានាន់(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង​ នៅវេលាម៉ោង៣រសៀល​ ថ្ងៃទី១​ ខែមីនា​ ឆ្នាំ២០១៩​ ដែលបណ្តាលមកពីទុសេខ្សែភ្លើង ។

ចំនួនអ្នកចូលទស្សនា
Flag Counter