ថ្ងៃច័ន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩
មន្ត្រីគម្រោងជំរុញផលិតកម្មស្បៀងប្រចាំស្រុកកំពង់សៀមបានចុះពិនិត្យមើលការដាំដុះរបស់កសិករដាំបន្លែសុវត្ថិភាពនៅភូមិតាមាង ឃុំ កោះរកា ស្រុកកំពង់សៀម យើងសង្កេតឃើញថាកសិករមានការយល់ដឹងច្រើនពីការប្រើប្រាស់ជីកំប៉ុស្ត ជីបំប៉នធម្មជាតិ និងកំរិតនៃការប្រើថ្នាំពុលគីមី ។ តំលៃបន្លែដែលកសិករបានលក់ដុំនៅនឹងចំការ ៖
- ត្រសក់ 1500 រៀល/គក
- ម្រះ 1800 រៀល/គក
- ស្ពៃក្តោប 1800 រៀល/គក
- ម្ទេសហាវៃ 2000 រៀល/គក
- សាឡាដ 1200 រៀល/គក
- ផ្ទី 2000 រៀល/គក
- ខ្ទឹមយកស្លឹក 5000 រៀល/គក
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម