មាតិកា
អបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០១៩ ក្រោមប្រធានបទ​ "លើកកម្ពស់សមភាព យេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស"
ចេញ​ផ្សាយ ០៨ មីនា ២០១៩
4,137

ថ្ងៃព្រហស្បត៍២កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ 

លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមពីធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០១៩ ក្រោមប្រធានបទ​ "លើកកម្ពស់សមភាព យេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស"

ឯកឧត្តម ខ្លូត​ ផន​ ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រ អភិបាលរងខេត្ត លោក-លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរនិងអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍លើកឡើង ពី ប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គម ដើម្បី អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងគោលបំណងបន្តរំលេច ពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែល រាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជម្រុញ ឲ្យមានការចូលរួម ពីគ្រប់ស្ថាប័ន រួមទាំង​បុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានា ដោយសន្តិវិធី។​ ហេីយឯកឧត្តម​បានលេីកទឹកចិត្តឲ្យតាមមន្ទីរ-អង្គភាពផ្តល់ឱកាសឲ្យស្ត្រីក្នុងកន្លែងការមានមុខងារតួនាទីជាក់លាក់មួយឲ្យស្ត្រីបានចូលរួមកសាងអភិវឌ្ឍន៍សង្គមជាតិ។

ចំនួនអ្នកចូលទស្សនា
Flag Counter