មាតិកា
ក្រុមការងារអនុវត្តន៍គម្រោងជំរុញផលិតកម្មស្បៀង ចុះពិនិត្យ និងតាមដានការដាំដុះបន្លែនៅស្រុកចំការលើ
ចេញ​ផ្សាយ ១១ មីនា ២០១៩
4,468

ថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារអនុវត្តន៍គម្រោងជំរុញផលិតកម្មស្បៀង ក្រុមទទួលបន្ទុកដំណាំបន្លែ ស្រុកចំការលើ បានចុះតាមដានការដាំដុះដំណាំបន្លែនៅភូមិវាលរីលិច ឃុំស្វាយទាប ស្រុកចំការលើ ទទួលបានលទ្ធផលដូច ខាងក្រោម÷
សមាជិកក្រុមមានដាំ
-ស្ពៃចង្កឹះ
-សាលាដ
-ស្ពៃតឿ
-ម្រះ
ក្នុងនោះសមាជិកកំពុងប្រមូលផល
-ម្រះលក់តម្លៃ១៥០០៛/គក្រ
-សាលាដលក់តម្លៃ ១៥០០៛ /គក្រ
-ស្ពៃចង្កឹះ លក់តម្លៃ២០០០៛/គក្រ
-ស្ពៃតឿ លក់តម្លៃ២៥០០រៀល/គក្រ

ចំនួនអ្នកចូលទស្សនា
Flag Counter