មាតិកា
ពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពង់ចាម
ចេញ​ផ្សាយ ១២ មីនា ២០១៩
4,107

ថ្ងៃច័ន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួម ពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពង់ចាម នៅសាលសន្និសិទសាលាខេត្តក្រោមអធិបតីភាព ឯកឧត្តម គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុង​ពិធី​នេះដែរឯកឧត្តម​ អភិបាលខេត្ត​ បានប្រគល់បណ្ណ័សរសើរជូនដល់​ កងកម្លាំង​ទាំងបីប្រភេទ​ អភិបាល​ក្រុង​-ស្រុក​ទាំង​ដប់​ ប្រធាន​មន្ទីរ​ជុំវិញខេត្ត និងមន្ត្រី​សាលាខេត្ត​ផងដែរ ក្នុងពិធីនេះដែរ ឯកឧត្តម គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំណគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ដ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការខិតខំបំពេញការងារ តាមតួនាទី ភារកិច្ច ប្រកបដោយឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ចំនួនអ្នកចូលទស្សនា
Flag Counter