មាតិកា
ពិធីបិទសន្និបាតបូកសរុបការងារ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩-២០២០
ចេញ​ផ្សាយ ១៥ មីនា ២០១៩
4,251

ថ្ងៃព្រហស្បតិ៏ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមពិធីបិទសន្និបាតបូកសរុបការងារ វិស័យកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩-២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែលពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមតំណាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតបត្តិ ឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឯកឧត្តម លោកជំទាវឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ដៃគូអភិវឌ្ឍ វិស័យឯកជន ភ្ញៀវជាតិ អន្តរជាតិ និងមន្ត្រីរាជការក្រោមឱវាទប្រមាណ ៥០០នាក់។
 

ចំនួនអ្នកចូលទស្សនា
Flag Counter