ថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោក ស៊ន រ៉ែន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានត្រួតពិនិត្យ របាយការណ៍បូកសរុប ការងារប្រចាំឆ្នាំ២០១៨ និងចូលរួមរៀបចំផែនការសកម្មភាពឆ្នាំ២០១៩ ជាមួយសហគមន៍៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង ដែលក្នុងនោះមានកសិករចូលរួមសរុប១៣នាក់ ក្នុងនោះមានស្រ្តី០២នាក់ ការរៀបចំផែនការសកម្មភាពនេះគឺដើម្បីត្រៀមរៀបចំមហាសន្និបាតប្រចាំឆ្នាំដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧.០៣.២០១៩ នៅភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម