មាតិកា
វគ្គបណ្តុះបណ្តាលការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព៍តមានវិទ្យា
ចេញ​ផ្សាយ ២៦ មីនា ២០១៩
3,982

ថ្ងៃច័ន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ការិយាល័យរដ្ឋបាលបុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមវគ្គបណ្តុះបណ្តាល ការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព៍តមានវិទ្យា ដែលរៀបចំនៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនោះដែលក៏មានការចូលរួមពីសំណាក់ អភិបាល នៃគណៈអភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំនាយកដ្ឋាន ប្រធានមន្ទីរអង្គភាព និងមានការចូលរួមពីសិក្ខាកាម មកពីនាយកដ្ឋាន និងមន្ទីរខេត្ត នានា ។ ជាកិច្ចចាប់ផ្តើម លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស បានធ្វើសេចក្តីរាយការណ៍ បូកសរុបដោយសង្ខេបពីរបាយការណ៍លទ្ធផល ស្តីអំពីសកម្មភាព និងលទ្ធផលការងារប្រចាំត្រីមាស និងទិសដៅបន្តរបស់នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស។បន្ទាប់មក លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបង្ហាញចំណាប់អារម្មណ៍ និងមានមតិសំណេះសំណាល ដោយបានបង្ហាញពីសមិទ្ធផលនានា របស់រដ្ឋបាលខេត្តសៀមរាប ។ជាកិច្ចបន្ទាប់ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានមតិសំណេះសំណាល ឯកឧត្តមបានមានប្រសាសន៍ ពីគោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះថា គឺបង្ហាញឲ្យឃើញ អំពីការយកចឹត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍន៍ និងគ្រប់គ្រងធនធានមនុស្ស ក្នុងវិស័យកសិកម្មដែលបានដាក់ឲ្យអនុវត្តក្នុងចំណោមកម្មវិធីអទិភាពទី៥ របស់ក្រសួង ជាពិសេសជួយឲ្យអ្នកមានទួនាទីគ្រប់គ្រង និងដឹកនាំអង្គភាពយល់ច្បាស់អំពីគោលបំណងមុខងារ និងធាតុសំខាន់ៗអំពីលក្ខណៈសម្បតិនៃការប្រើប្រាស់ប្រព័ន្ធ កត្តាជោគជ័យនៃការអនុវត្ត សារៈប្រយោជន៍ និងរបៀបរបបនៃការប្រើប្រាស់ប្រព័ន្ធពត៍មានវិទ្យា ដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធិភាព។ ឯកឧត្តម បានផ្តាំផ្ញើទៅសិក្ខាកាមទាំងអស់ ឲ្យបំពេញតួនាទីពេញលេញជាសិក្ខាកាម ខិតខំយកចិត្តទុកដាក់រៀនសូត្រព្រោះមេរៀនដែលបានដាក់បញ្ចូលក្នុងវគ្គបណ្តុះបណ្តាលនេះ ជាពុទ្ធិថ្មី ដែលអង្គភាពនីមួយៗត្រូវតែស្វែងយល់ ដឹងឲ្យច្បាស់ពីរបៀបរបប ចាត់ចែង និងនីតិវិធីនៃការប្រើប្រាស់ពត៍មានវិទ្យានេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter