ថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ មន្រ្តីទទួលបន្ទុកដំណាំបន្លែស្រុកកំពង់សៀម បានចុះពិនិត្យស្ថានភាពដាំដុះបន្លែកសិករដាំបន្លែ ភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ឃើញថាកសិករកំពុងប្រមូលផលបន្លែមួយចំនួន ដូចជា៖
១-ត្រសក់(តម្លៃ៧០០៛/kg)
២-សាលាដ(តម្លៃ៣០០០៛/kg)
៣-ជីវ៉ាន់ស៊ុយ(តម្លៃ៣០០០៛/kg)
៤-ម្រះ (តម្លៃ២៧០០៛/kg)
៥-ននោង(តម្លៃ១៣០០៛/kg)
៦-ម្ទេសដៃនាង(តម្លៃ៥០០០៛/kg)
៧-ត្រប់(តម្លៃ៨០០៛/kg)
៨-ត្រសក់ស្រូវ(តម្លៃ១២០០៛/kg)
កសិករមួយចំនួនកំពុងដាំត្រឡាចក្នុងផ្ទៃដី ១៥អា ខាត់ណាផ្កា៣០អា ជីវ៉ាន់ស៊ុយ១០អា ត្រសក់១០អា និងត្រៀមរៀបចំផ្ទៃដីដាំត្រសក់១០អា បន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម