មាតិកា
កិច្ចប្រជុំត្រួតពិនិត្យការងារ ស្តីពីការត្រៀមរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
ចេញ​ផ្សាយ ០៩ មេសា ២០១៩
3,994

ថ្ងៃច័ន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារ ស្តីពីការត្រៀមរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្រោមអធិបតីភាព   ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក្នុងគោលបំណងដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី មន្ទីរអង្គភាព ពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង-ស្រុកទាំង១០ និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter