ថ្ងៃព្រហស្បត៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៩ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ សហភាពសព័ន្ធយុវជនកម្ពុជា(សសយក)មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ចូលរួមបរិច្ចាគឈាមក្នុងនោះដែលក៏មានការចូលរួម ពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អភិបាលរងខេត្ត កងកម្លាំងប្រដាប់ អាវុធ ព្រមទាំងមន្រ្តីរាជការគ្រប់ មន្ទីរជុំវិញខេត្តកំពង់ចាមទាំងអស់ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត និង មនុស្សធម៌ដើម្បីជួយជនរងគ្រោះដែលត្រូវការឈាមសង្គ្រោះជីវិត ។
ឯកឧត្តម គួច ចំរើន បានជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមដើម្បី សង្គ្រោះជីវិត ដែលជាជាកាយវិការប្រកបដោយមនុស្សធម៌ដ៏មានតំលៃបំផុត ដែលប្រជាពលរដ្ឋគ្រប់រូបគួរចូលរួមទាំងអស់។
ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ជួយដល់សង្គម ជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គមដើម្បីប្រទេសជាតិ ម្យ៉ាងវិញទៀតវាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាអំពើមនុស្សធម៌ និងជាពលរដ្ឋម្នាក់ដែលឆ្លើយតបទៅនឹងសង្គមយ៉ាងពិតប្រាកដផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម