ថ្ងៃចន្ទ ៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមកិច្ចប្រជុំ ស្ដីពីការរៀបចំផែនការអភិវឌ្ឍន៍ខេត្ត និងប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន សម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរង ស្រុក ក្រុងទាំង ១០ នាយក នាយករងរដ្ឋបាល ស្រុកក្រុង ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តនិងអ្នកពាក់ព័ន្ធបានអញ្ជើញចូលរួមប្រមាណជា ១៣០នាក់។
កិច្ចប្រជុំនេះមានគោលបំណងគឺដើម្បីរៀបចំឯកសារនិងព័ត៌មាននានាពាក់ព័ន្ធទៅនឹងការកសាងផែនការអភិវឌ្ឍន៍ខេត្តនិងការផ្សព្វផ្សាយអំពីការចាប់ផ្ដើមដំណើរការរៀបចំផែនការអភិវឌ្ឍន៍ខេត្តដល់អ្នកពាក់ព័ន្ធឲ្យបានយល់ដឹង និងបានចូលរួមក្នុងដំណើរការនៃការរៀបចំនិងការកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគរបស់ខេត្តដើម្បីធ្វើជា ធាតុចូលនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្តគម្រោងថវិកាប្រចាំឆ្នាំនិងកម្មវិធីវិនិយោគរបស់ខេត្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម