ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សហការជាមួយ រដ្ឋបាលស្រុកកោះសូទិន ព្រមទាំងកងកម្លាំងសមត្ថកិច្ចស្រុកកោះសូទិន បានឃាត់ចាប់រថយន្តដឹកជ្រូកចំនួន១០ក្បាលដឹកចេញពីប្រទេសវៀតណាមតាមស្រុកអូរាំឪ ចូលមកស្រុកកោះសូទិន ។រថយន្ត និងជ្រូកទាំងអស់នោះ មន្ត្រីជំនាញបានឃាត់ទុកនៅការិយាល័យផលិតកម្មនិងបសុព្យាបាល ដេីម្បីធ្វេីការត្រួតពិនិត្យនិងស្វែងរកជម្ងឺបេស្តជ្រូកអាហ្វ្រីច នៅវិទ្យាស្ថានស្រាវជ្រាវបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។ ប្រសិនបេីមន្ត្រីជំនាញរកឃេីញវីរុសជម្ងឺបេស្តជ្រូកអាហ្វ្រីចកេីតមានក្នុងជ្រូកទាំងនេះ ត្រូវដុតបំផ្លាញ់តែម្តង រួចមន្ត្រីជំនាញនិងអនុវត្តន៍បន្តតាមនិតិវិធីច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម