នាព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម អមដំណើរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីនៃមន្ទីរពាក់ព័ន្ធ ចុះពិនិត្យផ្លូវក្រួសក្រហមចំនួន២ខ្សែ ដែលនឹងត្រូវស្ថាបនាជាផ្លូវកៅស៊ូ២ជាន់ ប្រភេទDBSTក្នុងពេលឆាប់ៗនេះ ១.ផ្លូវពីរង្វង់មូលស្គន់ ដល់ បឹងជ្រោយ ប្រវែង ៦គីទ្បូម៉ែត្រ ២.ផ្លូវដូនដុំ ដល់ ផ្អាវ ប្រវែង ១១,២០០គីទ្បូម៉ែត្រ ក្នុងស្រុកជើងព្រៃ នឹងស្រុកបាធាយ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម