ថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចូលរួមប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដែលមានការចូលរួមពីអាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំរាយប៉ាយ និងប្រជាពលរដ្ឋ សរុបចំនួន ៣៧ នាក់ស្ត្រី៥នាក់ ក្នុងឳកាសនោះដែល លោកនាយខណ្ឌបានពន្យល់អប់រំន័យខ្លឹមសារនីមួយៗដែលមានចែងក្នុងច្បាប់ស្តីពីជលផល ជូនប្រជាពលរដ្ឋដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់ និងបានធ្វើកិច្ចសន្យាហាមឃាត់ការកកាយយកដីក្នុងដែននេសាទ ការជីក បៀក្នុងដែននេសាទ ការឈូសឆាយដីព្រៃលិចទឹក ដល់ម្ចាស់គ្រឿងចក្រ ចំនួន១០នាក់ ដែលប្រកបអាជីវកម្មនៅឃុំរាយប៉ាយ ស្រុកកងមាស។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម