នៅរសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ ស៊ឹម ថាវីរៈ បានអមដំណើរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ចុះពិនិត្យ និងចុះសិក្សាលទ្ធភាពស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន៣ខ្សែ ដែលក្នុងនោះមានបីស្រុក មាន៨ឃុំ សរុបប្រវែងប្រមាណជិត៥០គីឡូម៉ែត្រដេីម្បីកាត់បន្ថយភាពក្រីក្រ និងសម្រួលរាល់ទុក្ខលំបាករបស់ពលរដ្ឋតាមមូលដ្ឋាន ហេីយរួមចំណែកលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋបានមួយកំរិតផងដែរ។ គូសបញ្ជាក់ផងដែរថា បេីតាមគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានបញ្ចាក់ឲ្យដឹងថា ផ្លូវក្រាលកៅស៊ូចំនួន៣ខ្សែនឹងផ្តេីមកសាងក្នុងពេលឆាប់ៗនេះ ដោយមួយខ្សែស្ថិតនៅឃុំសណ្តែក ស្រុកបាធាយ ឆ្លងកាត់ទៅឃុំស្តេីងជ័យ ឃុំព្រីងជ្រុំ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ប្រវែង២៣គីឡូម៉ែត្រ និងមួយខ្សែទៀតតភ្ជាប់ពីផ្លូវជាតិលេខ៦ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ទៅឃុំបឹងណាយ ស្រុកព្រៃឈ ប្រវែង៨.៥០គីឡូម៉ែត្រ និងមួយខ្សែទៀតតភ្ជាប់ពីឃុំក្រូច ឃុំថ្មពូន ឃុំគរ ស្រុកព្រៃឈរ ប្រវែង១៣គីឡូម៉ែត្រ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម