នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស៊ឹម ថាវីរៈ បានចូលរួមពិធីចែកអំណោយកាកបាទក្រហមដល់ជនរងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន ៧៩ គ្រួសារ ដែលបានរងគ្រោះកាលពីរសៀលថ្ងៃទី ២៣ និង២៤ ខែឧសភា ឆ្នាំ២០១៩ ក្នុងនោះផ្ទះរលំទាំងស្រុងមាន៣ខ្នងផ្ទះដែលស្ថិតនៅ ភូមិរាប៉ាយលើ ឃុំរាយប៉ាយ ស្រុកកងមាស ក្រោមអធិបតីភាពឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយឯកឧត្តម-លោកជំទាវ អភិបាលរងខេត្ត ប្រធានគណៈកម្មាធិការសាខាក្រុមប្រតិបត្តិសាខា និងអនុសាខា ខេត្តកំពង់ចាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម