នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំពិធីបើកអង្គប្រជ៊ំប្រចាំខែ ស្របពេលនោះដែលក៏បានរៀបចំពិធី ប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក ស៊ឹម ថាវីរះ ប្រធានមន្ទីរ នឹងមានការចូលរួមពីសំណាក់ អនុប្រធានមន្ទីរ នាយខណ្ឌរដ្ឋបាលព្រៃឈើ នាយខណ្ឌរដ្ឋបាលជលផល ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ក្រុង ស្រុក ផងដែល ។លោក ជ្រឺ អ៊ាងគី ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានអានដីការ ស្តីពីការតែងតាំង មន្រ្តីចំនួន១២រូប របស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងនោះមានការតែងតាំង អនុប្រធានមន្ទីរ០១ រូប ផងដែល បន្ទាប់មក លោក ស៊ឹម ថាវីរះ ប្រធានមន្ទីរ បានធ្វើការណែនាំដល់ មន្រ្តីដែលទើបតែងតាំង អោយបង្កើនចំណេះដឹង បច្ចេកទេស ជាពិសេស សាមគ្គីភាព នឹង យកចឹត្តទុកដាក់ ប្រឹងប្រែងចំពោះការងារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម