នៅថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ នឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមពិធី ចែកពូជស្រូវសែនក្រអូប ចំនួន ២៨ ៦៥០គក្រ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់ជូនប្រជាកសិករចំនួន ៥៧៣គ្រួសារ នៅឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានរៀបចំនៅបរិវេណវត្តស្រាម ក្រោមអធិបតីភាព ឯកឧត្តម ឱក គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម