ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារការិយាល័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ របស់មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដើម្បីចុះតាមដាន និងពង្រឹងការប្រើប្រាស់ប្រព័ន្ធគេហទំព័ររបស់មន្ទីរ ក្រោមអធិបតីភាពលោក កាតំម សូណាវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដោយបានជួបជាមួយមន្ត្រីទទួលបន្ទុកគេហទំព័រ ប្រព្រឹត្តនៅមន្ទីរផ្ទាល់ និងមានការបង្ហាត់បង្ហាញយ៉ាងលម្អិតនៅចំណុចមួយចំនួនដូចខាងក្រោម៖
-ការកែប្រែព័ត៌មានមួយចំនួនដែលមានការប្រែប្រួលអំពីមន្ទីរ
-ការpostព័ត៌មាន និងព្រឹត្តការណ៍ប្រចាំថ្ងៃ
-ការpostវីឌីអូបច្ចេកទេស
-ការpostឯកសារបច្ចេកទេស
-ការpostរបាយការណ៍
វគ្គបណ្ដុះបណ្ដាលខាងលើបានបញ្ចប់នៅវេលាដប់មួយនឹងសាមសិបនាទីព្រឹក ដោយបរិយាកាសស្និទស្នាល ក្នុងនោះដែរក្រុមការងារបានវាយតម្លៃខ្ពស់ទៅការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញលើការគ្រប់គ្រងគេហទំព័ររបស់មន្ទីរ និងជម្រុញបន្ថែមលើការងារនេះ ដើម្បីអោយវិស័យកសិកម្មកាន់តែមានភាពរីកចំរើន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម