មាតិកា
វគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះទីផ្សារសម្រាប់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៨ ឧសភា ២០២២
2,425

ថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោក ស៊ឹម ថាវីរ: ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងជាប្រធានអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារត:បរិស្ថាន Climate -Friendly Agribusiness Value Chains Sector Project (CFAVC) បានអញ្ជើញចូលរួមជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍គ្រឹះនៃទីផ្សារសម្រាប់សហគមន៍កសិកម្ម ដោយមានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំសហគមន៍កសិកម្ម មកពីតាមបណ្តាស្រុក ក្នុងខេត្តកំពង់ចាម។

I. គោលបំណងនៃវគ្គបណ្តុះបណ្តាល

១. ស្វែងយល់ពីមូលដ្ឋានគ្រឹះអំពីទីផ្សារ

២.ស្វែងយល់ពីទំនាក់ទំនងរវាងការអភិវឌ្ឍផលិតផល ការកំណត់តម្លៃ ការប្រើប្រាស់ទីតាំង និងការផ្សព្វផ្សាយផលិតផល

៣.វិធីសាស្រ្តក្នុងតភ្ជាប់បណ្តាញទីផ្សារសម្រាប់សហគមន៍កសិកម្ម

៤.សិក្សាស្រាវជ្រាវ វិភាគនិន្នាការទីផ្សារ និងតម្រូវការអតិថិជន

៥. រៀបចំផែនការទីផ្សារសម្រាប់សហគមន៍កសិកម្ម។

II. លទ្ធផលរំពឹងទុក

១.យល់ដឹងពីមូលដ្ឋានគ្រឹះនៃទីផ្សារ

២.យល់ពីទំនាក់ទំនងរវាងការអភិវឌ្ឍផលិតផល ការកំណត់តម្លៃ ការប្រើប្រាស់ទីតាំង និងការផ្សព្វផ្សាយផលិតផល

៣.កំណត់អតិថិជនគោលដៅ និងរៀបចំផែនការផលិតស្របតាមផែនការទីផ្សារ

៤.ផ្តួចផ្តើមបង្កើតមុខរបរថ្មី និងពង្រឹងមុខរបរដែលមានស្រាប់ក្នុងសហគមន៍កសិកម្ម។ រៀបចំដោយមន្រ្តីអនុវត្តគម្រោងខេត្តកំពង់ចាម (PPIU-KPC)។

ចំនួនអ្នកចូលទស្សនា
Flag Counter