នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ៖
១. ផ្នែករដ្ឋបាលជលផលកងមាសបានចុះត្រួតពិនិត្យ និងអធិការកិច្ចលើឧបករណ៍នេសាទ ដោយប្រើតាមកម្មវិធី
ស្មាតធូល (Smart Tools) បានចំនួន ១៩ចំណុច៖
- ឧបករណ៍នេសាទដែលមានការអនុញ្ញាតចំនួន ១៩ចំណុច នៅឃុំអង្គរបាន និងឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
២. ផ្នែករដ្ឋបាលជលផលកំពង់សៀម
1/ចុះល្បាតត្រួតពិនិត្យ បង្ក្រាបបទល្មេីសជលផលបាន ចំនួន០១ករណី និងបំផ្លាញចោលវត្ថុតាងបទល្មេីសជលផលរួមមាន៖
+ករណី
-សម្រះទំហំ៥ម×៧ម ចំនួន១កន្លែង
-បង្គោលចម្រឹងឫស្សីចំនួន២០ដេីម នៅចំណុចតាមដងទន្លេមេគង្គ ឃុំកំពង់រាប ស្រុកោះសូទិន។
2/បានចុះល្បាតត្រួតពិនិត្យ និងអធិការកិច្ចលើឧបករណ៍នេសាទដោយប្រើប្រាស់តាមកម្មវិធីស្មាត (Smart Mobile Black view) បានចំនួន ៤១ចំណុច ក្នុងនោះរួមមាន៖
-ឧបករណ៍នេសាទលក្ខណៈគ្រួសារចំនួន២៦ចំណុច
-ឧបករណ៍នេសាទមិនមានការអនុញ្ញតិចំនួន១៥ ចំណុច នៅចំណុចឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
+ បរិមាណផលចាប់ត្រីចិញ្ចឹមតាមស្រះ និងបែរនៅខេត្ត ដែលវារីវប្បករចាប់លក់ថ្ងៃនេះសរុបរួមចំនួន២៨៦៥២គក្រ
ក្នុងនោះ ៖
-ត្រីពោ = ២៩៨៨គក្រ
-ត្រីឆ្តោ = ៧៦៩៧គក្រ
-ត្រីប្រា =១៧៩៦៧គក្រ។