មាតិកា
កម្មវិធីផ្តល់ទុនសហវិនិយោគដល់បណ្តុំអាជីវកម្មត្រី កម្មវិធីASPIRE
ចេញ​ផ្សាយ ២៩ ឧសភា ២០២២
2,372

នៅព្រឹកថ្ងៃអាទិត្យ ១៤ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងជាប្រធានអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណ:អធិបតី បើកកម្មវិធីផ្តល់ទុនសហវិនិយោគ ផ្តល់ពូជត្រី ដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា បណ្តុំអាជីវកម្មចិញ្ចឹមត្រី សរុបចំនួន ៥៣គ្រួសារ នៅឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ កម្មវិធីនេះមានការសម្របសម្រួល លោក ហ៊ីង សុផាណារិទ្ធ នាយខណ្ឌរងជលផលកំពង់ចាម និងជាមន្រ្តីទទួលបន្ទុកអនុកម្មវិធីអនុកម្មទី៣(SP3)នៃកម្មវិធី(ASPIRE) និងលោកជ្រេង រស់ ភ្នាក់ងារផ្សព្វផ្សាយឃុំស្រម៉ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរឃុំ មានលោក ឯក គឹមអ៊ន មេឃុំស្រម៉រ និងអ្នកពាក់ព័ន្ធដទៃទៀតផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter