មាតិកា
ក្រុមការងារលេខាធិការដ្ឋានចុះត្រួតពិនិត្យ កម្មវិធីASPIRE
ចេញ​ផ្សាយ ៣០ ឧសភា ២០២២
2,349
ខេត្តកំពង់ចាម ៖ សកម្មភាពគណ:ប្រតិភូក្រុមការងារបេសកកម្ម IFAD និងក្រុមការងារលេខាធិការដ្ឋានចុះត្រួតពិនិត្យ កម្មវិធីASPIRE
-------------
នាថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងទីប្រឹក្សាផ្នែកគ្រប់គ្រងអនុកម្មវិធីASPIRE ដែលបានដឹកនាំដោយ ប្រធានក្រុមការងារលេខាធិការដ្ឋានកម្មវិធីASPIRE អមដំណើរដោយ គណ:ប្រតិភូក្រុមការងារបេសកកម្ម IFAD ចុះត្រួតពិនិត្យវឌ្ឍនភាព បណ្តុំអាជីវកម្មគោ មានសមាជិក ៤៥គ្រួសារ (១៣ស្ត្រី) ស្ថិតក្នុងឃុំកោះមិត្ត និងបណ្តុំអាជីវកម្មមាន់ ដែលមានសមាជិកសរុបចំនួន៤៥គ្រួសារ(១០ស្ត្រី) ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ។
ក្នុងគោលបំណង សិក្សាដើម្បីឆ្នៃបង្កើតចុងក្រោយ (Final Design) នូវកម្មវិធីASPIRE 2 ដែលមានឈ្មោះថា Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade (ASPIRE-AT) ។
ក្នុងកិច្ចសំណេះសំណាលបានពិភាក្សាអំពីដំណើរការនៃការបង្កើតបណ្តុំអាជីវកម្ម វឌ្ឍនភាពរបស់បណ្តុំអាជីវកម្ម និងចំនុចមួយចំនួនទៀតដែលមានដូចជា ៖
១-ផែនការពង្រីកអាជីវកម្មរបស់កសិករ
២-ការស្វែងរកទីផ្សារឲ្យទូលាយទាំងនៅក្នុង និងក្រៅតំបន់
៣-ការប្រើប្រាស់ឥណទានដើម្បីពង្រីកអាជីវកម្ម
៤- ដំណើរការនៃការបំប្លែងពីបណ្តុំអាជីវកម្មទៅជាសហគមន៍កសិកម្ម
៥- បានពិភាក្សាជាមួយលោក ចន ធាង ឈ្មួញប្រមូលទិញមាន់ផងដែរ ។
មុនបញ្ចប់កិច្ចសំណេះសំណាល ក្រុមការងារ IFAD បានផ្តល់មតិបន្ថែមឱ្យបន្តពង្រឹង ជួយផ្តល់គំនិត និងសហការគ្នា លើការខិតខំប្រឹងប្រែងបង្កើនលើកសិផល និងបន្តជួយលើបញ្ហាខ្វះខាតរបស់កសិករបន្តទៀត ៕
ចំនួនអ្នកចូលទស្សនា
Flag Counter