ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លោកបានអញ្ជើញចូលរួមជាគណ:អធិបតី ក្នុងពិធីប្រគល់ទ្រុងមាន់ កូនមាន់ និងសម្ភារ:ចិញ្ចឹមមាន់ ដល់កសិករសរុបចំនួន៣២គ្រួសារ មកពីឃុំចំនួន៣ រួមមាន: ឃុំអូរម្លូ ឃុំសូភាស និងមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
កម្មវិធីនេះ ឧបត្ថម្ភ និងគាំទ្រ ដោយគម្រោងសង្គ្រោះបន្ទាន់នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា។