គម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន
Climate-Friendly Agribusiness Value Chains Sector Project (CFAVC)
នាព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងជាប្រធានអង្គភាពអនុវត្តគម្រោង (CFAVC) ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការចុះបញ្ជីគណនេយ្យសម្រាប់សហគមន៍កសិកម្ម រៀបចំដោយអង្គភាពអនុវត្តគម្រោងខេត្តកំពង់ចាម (PPIU-KPC)។
គោលបំណងវគ្គបណ្ដុះបណ្ដាលៈ
១.ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហគមន៍កសិកម្មឲ្យបានត្រឹមត្រូវ
២.ដើម្បីឲ្យសហគមន៍ចេះគណនាចំណូល ចំណាយ និងធ្វើរបាយការណ៍ហិរញ្ញវត្ថុក្នុងពេលកំណត់មួយ
៣.ដើម្បីផ្តល់ទំនុកចិត្តដល់សមាជិកសហគមន៍កសិកម្ម និងអ្នកចង់រកស៊ីជាមួយសហគមន៍កសិកម្ម។