ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២
មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះដំណាំបន្លែ ធ្វើជីកំប៉ុស្តគោក កំប៉ុស្តទឹក និងធ្វើថ្នាំធម្មជាតិកំចាត់សត្វល្អិត នៅភូមិវ៉ារិន្ទទី៣ ឃុំខ្ចៅ ស្រុកកងមាស ដែលមានការចូលរួមពីអាជ្ញាធរដែនដី ភ្នាក់ងារផ្សព្វផ្សាយឃុំ និងកសិករ សរុបចំនួន ៣៥នាក់ ស្រី ១៧នាក់ គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម