នៅរសៀល, ថ្ងៃអាទិត្យ ៥ រោច ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងសហការី បានអមដំណើរ
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមប្រជុំសំណេះសំណាលជាមួយក្រុមកសិករបណ្តុំអាជីវកម្មបន្លែ និងប្រើប្រាស់ទឹកដែលបានឧបត្ថម្ភ និងគាំទ្រ ដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំ ស្រុក ភូមិ ប៉ូលីស កសិករបណ្តុំអាជីវកម្ម និងអ្នកពាក់ព័ន្ធដទៃទៀតសរុបប្រមាណជាង ៦០នាក់។ ឯកឧត្តម វេង សាខុន លោកបានប្រសាសន៍សួសុខទុក្ខដល់ប្រជាកសិករក្រុមអ្នកផលិត និងប្រើប្រាស់ទឹកពី បញ្ហាប្រឈម និងដំណើរអាជីវកម្មរបស់ពួកគាត់ ព្រមទាំងសាកសួរពីប្រាក់ចំណូលផលិតកម្ម ក្នុងកសិករម្នាក់ទទួលបានសរុប១០.០០០.០០០រៀល មិនទាន់បានកាត់ការចំណាយ។ ជាមួយគ្នានេះ ឯកឧត្តម លោកបានសាកសួរចំណេះជំនាញនេះបានមកពីណា។
ក្នុងនោះកសិករប្រធានបណ្តុំអាជីវកម្ម លោកបានលើកឡើង និងរាយការណ៍ប្រាប់ជូនអង្គអណៈអធិបតី។ ចំណេះ ជំនាញ និងបច្ចេកទេស គឹទទួលបានមកពីការបណ្តុះបណ្តាលរបស់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ហើយទទួលបានសម្ភារៈ ជីកសិកម្ម និងអាងទឹក ព្រមទាំងសម្ភារៈដទៃមួយចំនួនទៀត គឺបានមកពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។
ជាមួយគ្នានេះផងដែរ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លោកបានរាយការណ៍យ៉ាងលំអិតជូនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
ទទ្ទឹមនឹងនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី លោកបាន ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាកសិករក្រុមអ្នកផលិត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលវត្តមាននៅទីនោះ ដែលខំប្រឹងប្រែងព្រមទាំងជួយបោះឆ្នោតជូនគណបក្សប្រជាកម្ពុជា ដើម្បីសុខសន្តិភាព និងបន្តសកម្មភាពអភិវឌ្ឍន៍ទៅមុខទៀត ដោយឯកឧត្តម លោកបានឧបត្ថម្ភ ទឹកប្រាក់ផ្ទាល់ខ្លួនជូនដល់លោកមេឃុំ ៤០០,០០០រៀល លោកមេភូមិ ២០០,០០០រៀល ប្រធានបណ្តុំ ចំនួន ១,០០០,០០០រៀល សម្រាប់ថែទាំអាងទឹក និងតម្រូវការផ្សេងៗដែលត្រូវការ និងកសិករម្នាក់២០,០០០រៀលផងដែរ។
កម្មវិធីប្រព្រឹត្តទៅដោយរលូន ភូមិវ៉ារិន្ទ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។