នារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាពលោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកលោកស្រី អនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលទាំងពីរ លោកប្រធានការិយាល័យចំណុះមន្ទីរទាំង១០ និងលោក-លោកស្រីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានតាមបណ្ដាក្រុង/ស្រុក។
របៀបវារៈអង្គប្រជុំៈ
-វឌ្ឍនភាពការងារប្រចាំខែសីហា និងទិសដៅការងារអនុវត្តបន្ត
-តាមដានការងារគ្រោះមហន្តរាយ
-បង្កើនសកម្មភាពការងារ និងផ្សព្វផ្សាយឲ្យបានផុសផុលក្នុងប្រព័ន្ធ Social Media
កិច្ចប្រជុំត្រូវបានបញ្ចប់នៅម៉ោងបួននិងសាមសិននាទី នៅថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាស រីករាយ ស្និទស្នាល និងទទួលខុសត្រូវខ្ពស់។