នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២
----------------------------------------
លោកស្រី ឌុក រ៉ាដាលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលរួមលើកទី៥ របស់គម្រោងបញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី នៅសណ្ឋាគារភ្នំពេញដែលមានសមាសភាពចូលរួមពីអង្គការដៃគូ តំណាងក្រសួងពាក់ព័ន្ធ និងក្រុមការងារខេត្តគោលដៅទាំង៥ សរុបចំនួន ១១២នាក់ ក្នុងនោះស្ត្រី ៧៧នាក់ ។
កិច្ចប្រជុំនេះរៀបចំឡើងដោយក្រសួងកិច្ចការនារី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA ក្នុងគោលបំណង ចែករំលែកលទ្ធផលនៃការវាយតម្លៃបញ្ចប់គម្រោង ចែករំលែកទិសដៅដែលត្រូវអនុវត្តបន្ត និងពិភាក្សា និងការអនុម័តទៅលើផែនការបន្តផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម