(កំពង់ចាម)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២
លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងសហការី បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ អញ្ជើញចូលរួមសម្រួលចរន្តផ្លូវទឹកខណៈជំនន់ទឹកភ្លៀងបានលិចស្រែរបស់ប្រជាកសិករ ប្រមាណជាង ៣០ហិកតា នៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដើម្បីឲ្យចរន្តផ្លូវទឹក មានដំណើរការល្អ ទឹកហូរមិនស្ទះ មិនបង្កឲ្យមានការលិចលង់ស្រែស្រូវបន្តទៀតនោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមការងារដើម្បីចាត់ចែងការខាងលើឱ្យទទួលបានជោគជ័យ។