នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម រួមជាមួយលោកនាយខណ្ឌរដ្ឋបាលជលផល នាយខណ្ឌរដ្ឋបាលព្រៃឈើ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បានចូលរួមក្នុងពិធីព្រលែងកូនត្រី និងដាំកូនឈើក្នុងតំបន់អាងទឹកថ្មដា (រមនីយដ្ឋានទឹកឆា) ភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានព្រលែងកូនត្រីចំនួន ១០ម៉ឺនក្បាល និងដាំកូនឈើប្រណិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។
ប្រភព៖ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម/ Un Chanda governor of kampongcham Province | Facebook
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម