ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០២
មន្ត្រីអនុវត្តកម្មវិធី Aspire នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះពិនិត្យការដាំដុះបន្លែរបស់កសិករ ថៃ សំអុល នៅភូមិដំណាក់ល្អិត ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលបានទទួលការគាំទ្រផ្ទះសំណាញ់ ពីកម្មវិធី Aspire រយៈពេល២ឆ្នាំកន្លងមក បានអនុវត្តការដាំដុះបន្លែសុវត្ថិភាពប្រកបដោយភាពជោគជ័យ ហើយនៅពេលនេះបានសម្រេចពង្រីកការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដោយបានវិនិយោគទុនក្នុងការសាងសង់ផ្ទះសំណាញ់បន្ថែមចំនួន២ទៀត។
ជាទិសដៅរបស់កសិករ គឺបន្តពង្រីកទំហំផលិតកម្មបន្ថែមទៀត បើសិនជាមានការគាំទ្រទុនសហវិនិយោគ និងតាមលទ្ធភាពដែលអាចធ្វើបាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម