មាតិកា
ពិធីចុះកិច្ចសន្យាទិញ-លក់ ដំឡូងមីស្រស់ រវាងអ្នកទទួលទិញជាមួយក្រុមអ្នកផលិតចំនួនពីរក្រុមមកពីភូមិស្រប ស្រុកកំពង់សៀម និងភូមិសូភាស ស្រុកស្ទឹងត្រង់
ចេញ​ផ្សាយ ២៦ កញ្ញា ២០២២
121

ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២

លោក ប្លង់ វណ្ណជីម ប្រធានការិយាល័យកសិ-ឧស្សាហកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ចុះរៀបចំពិធីចុះកិច្ចសន្យាទិញ-លក់ ដំឡូងមីស្រស់ រវាងអ្នកទទួលទិញជាមួយក្រុមអ្នកផលិតចំនួនពីរក្រុមមកពីភូមិស្រប ស្រុកកំពង់សៀម និងភូមិសូភាស ស្រុកស្ទឹងត្រង់ ដែលមានសមាជិកសរុប ៤៣គ្រួសារ ក្នុងបរិមាណសរុបចំនួន ៦០០តោន សម្រាប់រដូវប្រមូលផលខាងមុខ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន ក្រុមកសិករអ្នកផលិត និងអ្នកពាក់ព័ន្ធដទៃទៀត សរុបប្រមាណជា ៤៥នាក់។ ក្រុមកសិករបានសម្តែងនូវក្តីសប្បាយរីករាយ ដែលបានចុះកិច្ចសន្យាទិញ-លក់ដំឡូងមីជាមួយអ្នកទទួលទិញក្នុងតំបន់ ធានាបានទាំងតម្លៃល្អ និងទទួលបានប្រាក់បុព្វលាភបន្ថែម ព្រមទាំងមានទីផ្សារច្បាស់លាស់នារដូវប្រមូលផលខាងមុខ។ ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្ត នៅតែបន្តសម្របសម្រួលការអនុវត្តកិច្ចសន្យាទិញ-លក់នេះ រហូតដល់ផុតរដូវប្រមូលផល។ ពិធីចុះកិច្ចសន្យានេះ ធ្វើនៅភូមិតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

ប្រភព៖ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម

ចំនួនអ្នកចូលទស្សនា
Flag Counter