មាតិកា
សិក្ខាសាលាផ្សព្វផ្សាយអំពីកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា
ចេញ​ផ្សាយ ២៦ កញ្ញា ២០២២
180

ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ 

លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួម សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល លោក-លោកស្រីជាភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងជាសមាជិក សមាជិកានៃអង្គពិធីជាច្រើផងដែរ។

ក្នុងអង្គពិធី ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវសារគន្លឹះ ៣ចំណុចសំខាន់ៗ៖

១.សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា គួរសហការជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យលទ្ធភាពរៀបចំឲ្យមានកញ្ចប់ថវិកាពីកម្មវិធីថវិការបស់ក្រសួងកសិកម្មទៅតាមលទ្ធភាព ដើម្បីជួយពិនិត្យ និងសម្របសម្រួលជាមួយតួរអង្គពាក់ព័ន្ធនានា សំដៅជម្រុញអនុវត្តកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជាឲ្យបានទូលំទូលាយ។

២.គម្រោង ឬកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្មទាំងអស់ដែលទទួលបានហិរញ្ញប្បទានពីរាជរដ្ឋាភិបាល និងពីគ្រប់ដៃគូរអភិវឌ្ឍន៍នានា​ ត្រូវពិចារណាអំពីការបញ្ច្រាបឲ្យមានសកម្មភាពការងារកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅក្នុងនោះផងដែរ ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព និងកសិកម្មអេកូឡូស៊ីតាមគោលការណ៍ជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០២៣។

៣.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំងអស់ ត្រូវជម្រុញឲ្យមានការអនុវត្តសាកល្បងការងារកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅក្នុងខេត្តនីមួយៗ តាមរយៈគំនិតផ្តួចផ្តើម ដោយសហការជាមួយដៃគូរអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុនឯកជន និងសហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter