មាតិកា
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់កម្ចីវិនិយោគលើវិស័យកសិកម្ម ក្នុងក្របខណ្ឌគម្រោង ACSEP
ចេញ​ផ្សាយ ២៧ កញ្ញា ២០២២
125
ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២
មន្ត្រីអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីប្រាក់កម្ចីវិនិយោគលើវិស័យកសិកម្ម ក្នុងក្របខណ្ឌគម្រោង ACSEP ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ) និងជានាយកគម្រោង ACSEP PIU1 ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ និងជាប្រធានគ្រប់គ្រងគម្រោង ACSEP PIU1 ឯកឧត្តម​ អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង ACSEP PIU3 លោក ឆេង វិបុលរិទ្ធ ប្រធានគ្រប់គ្រងគម្រោង​ ACSEP PIU2 និងជាតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត Takeshi Ueda តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅសណ្ឋាគារ សុខា និងតាមប្រព័ន្ធអនឡាញសម្រាប់ភាគី ADB។
សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណង៖ ១.ចែករំលកព័ត៌មានអំពីគម្រោងផ្តល់ប្រាក់កម្ចីរបស់គម្រោង ACSEP សមាសភាគទី១ ដល់ស្ថាប័នហិរញ្ញវត្ថុដៃគូរ សហគ្រាសផលិត និងសហគមន៍កសិកម្មដែលពាក់ព័ន្ធ ២.ផ្សព្វផ្សាយអំពីក្រុមគោលដៅ និងខេត្តគោលដៅដែលត្រូវទទួលបានកម្ចី ៣.ផ្សព្វផ្សាយអំពីលក្ខខណ្ឌតម្រូវការនានាក្នុងការទទួលបានប្រាក់កម្ចី ៤.ផ្សព្វផ្សាយអំពីនីតិវិធីរៀបចំឯកសារ។
សិក្ខាសាលានេះ មានការចូលរួមពីសមាជិក និងទីប្រឹក្សាជាតិ និងអន្តរជាតិ របស់គម្រោង ACSEP PIU1 តំណាងមកពីអគ្គនាយដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃ កសហវ តំណាងមកពី ADB តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមខេត្តគោលដៅទាំង៦ (ខេត្តសៀមរាប ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម និងត្បូងឃ្មុំ) តំណាងមកពីស្ថាប័នហិរញ្ញវត្ថុដៃគូរ។
ចំនួនអ្នកចូលទស្សនា
Flag Counter